ឡុង ឌីម៉ង់ ៖ សាលា​រាជធានី​នឹង​អនុវត្ត​តាម​ប្លង់​គោល​ដោយ​ទន់ភ្លន់

ឡុង ឌីម៉ង់ ៖ សាលា​រាជធានី​នឹង​អនុវត្ត​តាម​ប្លង់​គោល​ដោយ​ទន់ភ្លន់

នៅ​ពេល​ដែល​មន្ទិល​សង្ស័យ​នៅតែ​កើត​មាន​ជុំវិញ​ការ​អនុម័ត​ប្លង់​ គោល​រាជធានី​ភ្នំពេញ​ដ៏​យឺតយ៉ាវ​នោះ​មនុស្ស​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ ប្រជាពលរដ្ឋ​ក្រុមហ៊ុន​ឯកជន និង​សូម្បីតែ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ផង​ដែរ​សុទ្ធ​តែ​ចង់​ដឹង​ព័ត៌មាន​លម្អិត​អំពី​ប្លង់​គោល​ អភិវឌ្ឍន៍​ទីក្រុង​នាពេល​អនាគត​របស់​សាលា​រាជធានី​ភ្នំពេញ​។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ ភ្នំពេញ ប៉ុស្តិ៍ និង​​បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​អ្វីៗ​ដែល​ត្រូវ​បាន​គ្រោង​ទុក​នៅ​ ក្នុង​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៣៥ ជាពិសេស​ការ​បែងចែក​តំបន់ និង​ការ​ដោះស្រាយ​បញ្ហា​កំណើន​ប្រជាជន​។

ហេតុ​អ្វី​បាន​ជា​ប្លង់​គោល​ត្រូវ​បាន​ពង្រីក​ទៅ​ដល់​ឆ្នាំ​ ២០៣៥?

ប្លង់​គោល​ដំបូង​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ឆ្នាំ​ ២០២០ ប៉ុន្តែ​វា​ត្រូវ​បាន​ពង្រីក​ដល់​ឆ្នាំ​ ២០៣៥ ដោយសារ​តែ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ជាច្រើន និង​ដោយសារ​តែ​ឯកសារ​នេះ​មិន​ទាន់​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ឡើយ​ តាំងពី​ឆ្នាំ​ ២០០៥ ​មក​។ រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ជាមួយ​សន្ទុះ​យ៉ាង​លឿន​មាន​កំណើន​ប្រជាជន​ ខ្លាំង​ព្រម​ទាំង​ការ​ហូរ​ចូល​នូវ​ជនបរទេស​ផង​ដែរ​។ ដោយសារ​ការ​វិវត្ត​ដ៏​ឆាប់រហ័ស​បែប​នេះ​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ បញ្ហា​ជាច្រើន​ជាពិសេស​បញ្ហា​ចរាចរណ៍​ដោយសារ​កង្វះ​ខាត​ប្រព័ន្ធ​ដឹក​ជញ្ជូន ​សាធារណៈ។ ប្លង់​គោល​មិន​ត្រឹម​តែ​ជា​ឯកសារ​គោល​ទេ​ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ការ​ ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​រាជធានី​នេះ​ផង​ដែរ​។

តើ​មាន​អ្វី​ខ្លះ​ទៅ​ដែល​ត្រូវ​បាន​បន្ថែម​ទៅលើ​ប្លង់​គោល​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០២០?

ដូច​ដែល​បាន​បញ្ជាក់​ខាង​ដើម​អីចឹង​ឯកសារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ ពី​ឆ្នាំ​ ២០០៥ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​អនុម័ត​រហូត​ដល់​បច្ចុប្បន្ន​នេះ​ដោយសារ​វា​ត្រូវ ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្តបន្ទាប់​អាស្រ័យ​ទៅ​តាម​​​ការ​ ផ្លាស់ប្ដូរ​ប្រចាំ​ថ្ងៃ​ដែល​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​មុខ​។ ឧទាហរណ៍​ប្លង់​គោល​ឆ្នាំ​ ២០២០ បាន​ចែង​ថា​ផ្ទៃដី​បម្រុង​ទុក​សម្រាប់​ប្រឡាយ​ទឹក​ត្រូវ​តែ​មាន​ទំហំ​ទទឹង ៣០ ​ម៉ែត្រ​ប៉ុន្តែ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទំនប់​ កប់​ស្រូវ​ត្រូវ​បាន​ពលរដ្ឋ​រំលោភ​យក​អស់ ១០ ​ម៉ែត្រ​ទៅ​ហើយ​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ប្រឡាយ​ទឹកស្អុយ​នៅ​សល់​ត្រឹម​ ២០ ​ម៉ែត្រ​ប៉ុណ្ណោះ​នា​ពេល​សព្វ​ថ្ងៃ​នេះ​។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ប៉ុណ្ណោះ​ដូច្នេះ​យើង​​ចាំបាច់​ត្រូវ​តែ​ធ្វើ​ បច្ចុប្បន្នភាព​ប្លង់​គោល​ហើយ​​ដាក់​ឲ្យ​រាជរដ្ឋាភិបាល​អនុម័ត​។

តើ​សាលា​រាជធានី​គ្រោង​បកប្រែ​ឯកសារ​ប្លង់​គោល​ឆ្នាំ​ ២០៣៥ ​នេះ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​ឬ​ទេ​?

វា​មិនមែន​ជា​ឯកសារ​សម្ងាត់​អ្វី​ឡើយ​ហើយ​វា​ក៏​នឹង​ត្រូវ​ចេញ​ផ្សាយ​ជា​ ភាសា​អង់គ្លេស​ផង​ដែរ​។ ការពិត​អភិបាល​រាជធានី​ភ្នំពេញ​បាន​អនុម័ត​លើ​ផែនការ​កសាង​បណ្ណាល័យ​សាធារណៈ ​មួយ​នៅ​ក្នុង​អគារ​ថ្មី​សម្រាប់​ទុក​ឯកសារ​ប្លង់​គោល។ ហេតុ​នេះ​នរណា​ក៏​អាច​ចូល​មក​សិក្សា​ស្វែងយល់​អំពី​ឯកសារ​នេះ​នៅ​ទី​នេះ​បាន ​ដែរ​។

ឯកសារ​ប្លង់គោល​សង្ខេប ៣៥ ​ទំព័រ​បាន​គូសបញ្ជាក់​ពី​គម្រោង​ជាក់​លាក់​ជាច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​រួចរាល់ ឬ​កំពុង​ដំណើរការ​។ តើ​សាលា​រាជធានី​ភ្នំពេញ​មាន​ឯកសារ​ផ្សេង​ទៀត​សម្រាប់​តម្រង់​ទិស​​ការ​កសាង ​ទីក្រុង​នៅក្នុង​រយៈពេល ១០ ​ឆ្នាំ​កន្លង​មក​នេះ​ដែរ​ឬ​ទេ​?

ចាប់​តាំងពី​ការ​បង្ហាញ​នូវ​ប្លង់គោល​មិន​ផ្លូវការ​នៅ​ឆ្នាំ​ ២០០៥ យើង​បាន​ប្រើប្រាស់​វា​ធ្វើ​ជា​គោលការណ៍​សម្រាប់​កែលម្អ​ប្រឡាយ​ទឹកស្អុយ និង​កសាង​ផ្លូវថ្នល់ និង​ស្ពាន​អាកាស​។ មុន​នឹង​ប្លង់​គោល​នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​ប្រជាពលរដ្ឋ​បាន​រស់​នៅ​រំលោភ ​លើ​ដង​ផ្លូវ និង​កាន់កាប់​ដីធ្លី​នានា​ដែល​ពួកគេ​អាច​ធ្វើ​បាន​។ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នា​ពេល​សព្វ​ថ្ងៃ​នេះ​យើង​ត្រូវ​តែ​ កសាង​ផ្លូវ​ថ្មីៗ​ជាច្រើន​ទៀត​ប៉ុន្តែ​ផ្លូវ​ដែល​បាន​លើក​ឡើង​នៅក្នុង​ ប្លង់គោល​ឆ្នាំ​ ២០៣៥ ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាន់កាប់​រួច​ទៅ​ហើយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ យ៉ាង​ធំ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ផ្លូវ​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្រឡឹង​ជុំវិញ​ ដីធ្លី​ឯកជន​។

ហេតុ​អ្វី​បានជា​ប្រើ​ពេល​យូរ​ដូច្នេះ​សម្រាប់​អនុម័ត​ប្លង់​គោល​នេះ​?

ដោយសារ​តែ​ឧបសគ្គ​ដែល​យើង​បន្ត​ជួប​ប្រទះ​នៅ​ក្នុង​នគរូបនីយកម្ម​ហើយ​ ប្រសិន​បើ​យើង​ចង់​អនុវត្ត​ប្លង់​គោល​ឲ្យ​បាន​រលូន​យើង​ត្រូវ​តែ​អប់រំ​ សាធារណជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែល​នោះ​ហើយ​គឺជា​មូលហេតុ​ដែល​យើង​ស្វែងរក​ ការ​ជួយ​គាំទ្រ​ពី​អ្នក​ជំនាញ​ផ្នែក​នគរូបនីយកម្ម​របស់​បារាំង​។ យើង​ត្រូវ​តែ​ច្បាស់​ថា​អាជ្ញាធរ​ខណ្ឌ​សង្កាត់​យល់​ដឹង​បាន​ច្បាស់​លាស់​ អំពី​ប្លង់គោល​នេះ​អ៊ីចឹង​ពួកគេ​ក៏​អាច​​អប់រំ​ប្រជាពលរដ្ឋ​ផង​ដែរ​។

តើ​ផ្នែក​ណា​មួយ​ដែល​ប្លង់​គោល​នេះ​បាន​វិនិយោគ​ច្រើន​ជាង​គេ​?

ភាគច្រើន​នៃ​ការ​វិនិយោគ​សាធារណៈ​ដែល​ធ្វើ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ ​គឺ​ទៅ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះ​ស្ថានីយ​ចម្រាញ់​ទឹក​ស្អុយ​យើង​កំពុង​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ វិនិយោគ​ពី​វិស័យ​ឯកជន​ដោយសារ​សមត្ថភាព​មាន​កម្រិត​របស់​រាជរដ្ឋាភិបាល​។ សព្វ​ថ្ងៃ​នេះ​យើង​កំពុង​ត្រៀម​ធនធាន​របស់​យើង​សម្រាប់​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ដែល​យើង​ផ្ដល់​អាទិភាព​ខ្ពស់​។ យើង​ស្វាគមន៍​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​។ ឧទាហរណ៍​ពួកគេ​ចង់​អភិវឌ្ឍ​ស្ថានីយ​ចម្រាញ់​ទឹកស្អុយ​នៅ​តំបន់​បឹង​ជើងឯក ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ដូច្នេះ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ។ សព្វ​ថ្ងៃ​នេះ​អភិបាល​រាជធានី​ភ្នំពេញ​ត្រៀម​ដី​ទំហំ ៥០០ ​ហិកតា​នៅឯ​ទំនប់​កប់​​ស្រូវ​នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ​សម្រាប់​ការ​ ចម្រាញ់​ទឹកស្អុយ​មុន​នឹង​បង្ហូរ​ចូល​ទៅ​បឹង និង​ទន្លេ​។

ចំពោះ​សហគមន៍​ក្រីក្រ​តើ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​យ៉ាង​ដូចម្ដេច?

យើង​ត្រូវ​តែ​បត់បែន និង​គិត​អំពី​ប្រជាពលរដ្ឋ​ដោយ​មិន​អាច​អនុវត្ត​តាម​ប្លង់​គោល ១០០ ​ភាគរយ​នោះ​ឡើយ​។ បេសកកម្ម​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ​គឺ​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ឲ្យ​ពួកគេ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​កំណត់​តំបន់​ ជាពិសេស​នៅ​ពេល​ដី​នោះ​បាន​ក្លាយ​ជា​ដី​ឯកជន​។

តើ​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​បាន​ដឹង​ពី​ប្លង់គោល​នេះ​ទេ​?

ក្រុម​វិនិយោគិន​មួយ​ចំនួន​បាន​ដឹង​អំពី​ប្លង់​គោល​នេះ​ហើយ ហើយ​យល់​ដឹង​ពី​មូលដ្ឋាន​របស់​វា​។ អ៊ីចឹង​ហើយ​បាន​ជា​ពួកគេ​អភិវឌ្ឍ​ទៅ​តាម​ក្របខ័ណ្ឌ​នេះ​។ ឧទាហរណ៍​ក្រុម​អ្នក​ជំនាញ​នគរូបនីយកម្ម និង​ស្ថាបត្យករ​និយាយ​ថា​ការ​អភិវឌ្ឍ​លំនៅឋាន​គួរ​តែ​ធ្វើ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។ នៅ​ភាគ​ខាង​ជើង​ការ​អភិវឌ្ឍ​លំនៅឋាន​ដូចជា​ខេមកូស៊ីធី និង​បុរីពិភពថ្មី​បាន​និង​កំពុង​សាងសង់​។ នៅ​ភាគ​ខាង​ត្បូង​ក្រុមហ៊ុន ING City កំពុង​តែ​កសាង​នៅ​ជុំវិញ​បឹង​ជើងឯក​ដោយ​មាន​ទាំង​ផ្លូវ​សំខាន់ៗ​កំពុង​ស្ថិត ​ក្រោម​ការ​កសាង​ទៅ​កាន់​តំបន់​នោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​តំបន់​ឧស្សាហកម្ម​គួរ​តែ​ប្រមូល​ផ្ដុំ​នៅ​ ភាគ​ខាង​លិច​រាជធានី​។ នៅក្នុង​ប្លង់គោល​យើង​ដឹង​យ៉ាង​ច្បាស់​ថា​តើ​ទីក្រុង​នឹង​ត្រូវ​អភិឌ្ឍ​ដោយ​ របៀប​ណា​នៅ​តាម​តំបន់​ជាក់លាក់​។

តើ​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ខណ្ឌ​សង្កាត់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​របៀប​ណា​?

មាន​បញ្ហា​ជាច្រើន​នៅក្នុង​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​។ សព្វ​ថ្ងៃ​យើង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ពី​មុន​ទទួល​បាន​ការ​គាំទ្រ​ពី​ធនាគារ​ពិភពលោក​សម្រាប់​ចុះ​ បញ្ជី និង​​ចេញ​កម្មសិទ្ធិ​ដីធ្លី​តាមរយៈ​ទិន្នន័យ​នៅក្នុង​កុំព្យូទ័រ​ដែល​ធ្វើ​ ឲ្យ​បញ្ហា​កាន់តែ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​។ យើង​មាន​បទបញ្ជា​ជាច្រើន​សម្រាប់​ផ្សព្វផ្សាយ​បញ្ហា​នេះ​ទៅ​ថ្នាក់​ខណ្ឌ​ សង្កាត់​។ ប្រសិន​បើ​ពួកគេ​មិន​យល់​អំពី​វា​ទេ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ រស់នៅ​លើ​ដី​នោះ​ដោយសារ​តែ​ហេតុផល​នយោបាយ​ដូចជា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ បោះឆ្នោត​ជូន​ដោយសារ​សន្យា​ឲ្យ​ពួកគេ​រស់នៅ​លើ​ទីតាំង​ណា​មួយ​។

តើ​សាលា​រាជធានី​មាន​ផែនការ​បង្កើត​សង្កាត់ ឬ​ខណ្ឌ​ថ្មី​ទៀត​ទេ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​?

សព្វថ្ងៃ​រាជធានី​ភ្នំពេញ​មាន​សង្កាត់​ចំនួន​ ៩៦ និង​ខណ្ឌ​ចំនួន ​១២ ប៉ុន្តែ​យើង​មាន​គម្រោង​បង្កើន​ចំនួន​សង្កាត់​ឲ្យ​ដល់​ចំនួន ១០៥ ដើម្បី​ពង្រាយ​ប្រជាជន​នៅ​ក្នុង​សង្កាត់​នីមួយៗ​។ សមត្ថភាព​របស់​សង្កាត់​នីមួយៗ​មាន​ការ​គ្រប់គ្រង សេវាកម្ម​សាធារណៈ និង​ការ​ថែរក្សា​សន្តិសុខ​​សុវត្ថិភាព​មាន​កម្រិត​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ថែរក្សា​សន្តិសុខ​ជាមួយ​នឹង​សមត្ថភាព​មាន​ កម្រិត​បែប​នេះ​ហើយ​នេះ​​គឺជា​បញ្ហា​មួយ​ដែល​យើង​បាន​លើក​ឡើង​នៅ​ក្នុង​ ប្លង់​គោល​។

គណបក្ស​នយោបាយ​មួយ​ចំនួន​នឹង​និយាយ​ថា​ការ​បែងចែក​សង្កាត់​ថ្មីៗ​នេះ​មាន ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ហើយ​បាន​ស្ដីបន្ទោស​យើង​ចំពោះ​បញ្ហា​នេះ​។ ខាង​នយោបាយ​ពួកគេ​អាច​មើល​ឃើញ​អ៊ីចឹង​ប៉ុន្តែ​សម្រាប់​សាលា​រាជធានី​ ក្ដីបារម្ភ​ធំ​របស់​យើង​គឺ​សេវា​សាធារណៈ៕


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment