អគារ ២៤០ ទី​បំផុត​បាន​បើក​ហើយ

អគារ ២៤០ ទី​បំផុត​បាន​បើក​ហើយ

ល្ងាច​នេះ​យើង​នឹង​បាន​ឃើញ​​ការ​បើក​ជា​ផ្លូវការ​​នៃ​អគារ​អាផាតមិន​នៅ​ភ្នំពេញ​មួយ​គឺ​អាផាតមិន ២៤០ នៅ​ផ្លូវ​ ២៤០​។

ដោយ​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​អស់​រយៈពេល​ជិត​ប្រាំពីរ​ឆ្នាំ​អគារ​ ២៤០ ត្រូវ​បាន​គេ​ស្គាល់​ថា បាន​​ជួប​ប្រទះ​នឹង​បញ្ហា​ជាច្រើន​រួមមាន​បញ្ហា​ច្បាប់ និង​បញ្ហា​ការទូត​។ ថៅកែ​ក្រុមហ៊ុន​ដែល​ជា​អ្នក​ជំនួញ​ស្រ្តី​ដ៏​ខ្លាំង​នៅក្នុង​ស្រុក​ម្នាក់ Elain Younn បាន​និយាយ​ថា​បញ្ហា​ដែល​ចម្បង​ជាង​គេ​គឺ​មកពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នោះ ​ឯង​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​មាន​គ្រា​មួយ​យើង​ត្រូវ​ផ្អាក​ដំណើរការ​សាងសង់​ដោយសារ​ស្ថានទូត​អាមេរិក​ មាន​បញ្ហា​សន្តិសុខ​ខ្លះៗ​​ដែល​ព្រួយបារម្ភ​ដោយសារ​វា​អាច​មើល​ឃើញ​ពី​លើ​ ផ្ទះ​របស់​ឯកអគ្គ​រដ្ឋទូត​ហើយ​យើង​ក៏​បាន​សាកល្បង​រិះ​រក​មធ្យោបាយ​ដើម្បី​ រក​ដំណោះស្រាយ​រួម​ផង​ដែរ​»​។

ពេល​ឧបសគ្គ​នេះ​បាន​លេច​ឡើង​ដំបូង​ហាក់បី​ដូចជា​ដើម្បី​យក​ពន្ធ​ប៉ុន្តែ​ ចុង​ក្រោយ​អ្នកស្រី Younn ថា​ការ​បង្អាក់​ដោយសារ​អាមេរិក​នេះ​បាន​ធ្វើឲ្យ​ការ​សាងសង់​កាន់តែ​មាន​ភាព​ ប្រសើរ​ឡើង​។

Content image - Phnom Penh Post

អ្នកស្រី Elain Younn។

អ្នកស្រី​បាន​បន្ត​ថា​៖ «​វា​ពិតជា​មាន​ភាព​សមរម្យ​ណាស់​នៅ​ចុង​បញ្ចប់​។ ជាក់ស្តែង​យើង​ពិតជា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សន្តិសុខ​មែន​ដោយ​យើង​មាន​ ទីតាំង​ជាប់​គ្នា​ដូច្នេះ​គេ​បាន​ចេញ​ការ​ណែនាំ​ដែល​យើង​អាច​ទទួល​ស្គាល់​ បាន​​សម្រាប់​​ពួកគេ​។ ឥឡូវ​ស្ថានទូត​កំពុង​តែ​ធ្វើការ​ជាមួយ​ពួកយើង​ហើយ​​មាន​បុគ្គលិក​ស្ថានទូត​ មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ទី​នេះ​ផង​ដែរ»​។

តាម​ស្តង់ដា​របស់​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​អគារ​ ២៤០ មិនមែន​ជា​អគារ​ធំ​ទេ​ដោយ​វា​មាន​តែ​ប្រាំពីរ​ជាន់ និង​អាផាតមិន ៤២ ​យូនីត។ ប៉ុន្តែ​ក្នុង​ការ​ធើ្វការ​ជាមួយ​ស្ថានទូត​មាន​ន័យ​ថា​អ្នកស្រី Younn ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​គេ​ដែល​រួមមាន​ភាព​លម្អិត​ចាប់​ពី​ការ​ ចាក់​គ្រឹះ​ជញ្ជាំង និង​ដំបូល​ទៅ​ដល់​​ការ​រៀបចំ​ផ្ទៃ​ខាង​ក្នុង និង​ស្តង់ដារ​សុវត្ថិភាព​នានា​។

អ្នកស្រី Younn បាន​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវ​នេះ​មាន​តែ​យើង​ទេ​ដែល​ជា​អាផាតមិន​ដែល​​សម្រប​ទៅ​តាម​ការ​ណែនាំ​របស់​ស្ថានទូត​»​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​យើង​មាន​​ប្រព័ន្ធ​បាញ់​ទឹក​គ្រប់គ្រាន់​សម្រាប់​ពេល​មាន​អគ្គិភ័យ កាមេរ៉ា កណ្តឹង​ផ្សែង ជណ្តើរ​អាសន្ន​កម្ពស់​នៃ​ការរៀប​ជា​កាំ និង​ចំណុច​ទាំងអស់​ដែល​នៅ​លើ​តារាង​មួយ​វែង​ដែល​អ្នក​ត្រូវតែ​សម្រប​តាម​យើង ​បាន​អនុវត្ត​ទាំងអស់​»​។

ដោយ​មាន​តម្លៃ​ចាប់ពី ១៨០០ ​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​បន្ទប់​គ្រែ​មួយ​ទៅ​ដល់ ៤៥០០ ​ដុល្លារ​សម្រាប់​បន្ទប់​គ្រែ​បួន​។ អាផាតមិន​នេះ​មាន​សេវា​ផ្សេងៗ​ទៀត​ដូចជា​ក្លិប​ហាត់ប្រាណ អាង​ហែលទឹក បារ៍​ចំនួន​ពីរ ហាង​កាហ្វេ សេវា​ថែរក្សា​ផ្ទះ សេវា​បោកអ៊ុត និង​ចំណត​ក្រោម​ដី​ក៏​ដូចជា​ទីធ្លា​ព្យាបាល​ដែល​មាន​សេវា យូហ្គា និង​ការ​ព្យាបាល​ដោយ​ចានគ្រីស្តាល់ និង​ការ​តាំង​សមាធិ​។

អ្នកស្រី Younn បាន​ចូលរួម​ក្នុង​ការងារ​រកស៊ី​ជាច្រើន​នៅ​កម្ពុជា​រួមមាន Living IChing Decor សាលា​អន្តរជាតិ​អង់គ្លេស ICAN ស្ប៉ា Bliss និង​ហាង Luna និង Mama Wong’s ក៏​ដូចជា​មាន​ឈ្មោះ​នៅ​ពី​ក្រោយ​ជំនួយ​សប្បុរសធម៌​មួយ​ចំនួន​។ ប៉ុន្តែ​អ្នកស្រី​ថា​ការ​អភិវឌ្ឍ​អចលនវត្ថុ​នឹង​មិន​បន្ត​ជា​ជំនួញ​ចម្បង​ របស់​អ្នកស្រី​នៅ​ថ្ងៃ​អនាគត​ឡើយ។

«​ខ្ញុំ​មិន​គិត​ថា​វា​ជា​ពេល​ល្អ​សម្រាប់​ធ្វើ​អាជីវកម្ម​អចលនទ្រព្យ​ ឡើយ​នៅ​ពេល​នេះ​ដោយសារ​ថា​ខុនដូ​ជាច្រើន​កំពុង​តែ​ត្រូវ​បាន​សាងសង់​ឡើង​។ ខ្ញុំ​គិត​ថា​វា​មាន​ការ​ប្រៀបធៀប​ច្រើន​ពេក​ចំពោះ​កម្រិត​តម្រូវ​ការ​»​។

អ្នកស្រី​បាន​បន្ថែម​ថា​អ្នកស្រី​បាន​ចូល​ប្រឡូក​ក្នុង​ការ​អភិវឌ្ឍ​ អចលនទ្រព្យ​ដោយសារ​តែ​ការ​ស្រឡាញ់​របស់​អ្នកស្រី​ចំពោះ​ផ្លូវ​ ២៤០ ​។ «​គម្រោង​នេះ​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ខ្ញុំ​មិន​បាន​គិត​ទុក​ជា​មុន​ចំពោះ​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​នេះ​នោះ​ទេ​។ ខ្ញុំ​ចូលចិត្ត​ផ្លូវ​នេះ​ហើយ​ពេល​ខ្ញុំ​ឃើញ​គម្រោង​រៀបចំ​របស់​ម្ចាស់​ដើម​ ខ្ញុំ​គិត​ថា​វា​មិន​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ផ្លូវ​នេះ​ឡើយ​ហើយ​​វា​បាន ​​បង្ខំ​ឲ្យ​ខ្ញុំ​សាងសង់​អ្វី​មួយ​ដែល​អាច​លើក​ស្ទួយ​តំបន់​នេះ​បាន​»​។

អ្នកស្រី​បាន​បន្ត​ថា​អ្នកស្រី​មិន​យល់​ថា​ជា​ការ​ពិបាក​ទេ​ក្នុង​នាម​ជា ​ស្ត្រី​ធ្វើការ​នៅក្នុង​ការងារ​បុរស​នៅក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ ទីក្រុង​ភ្នំពេញ​។ «​ខ្ញុំ​គិត​ថា​ស្ត្រី​ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង​ណាស់​នៅ​កម្ពុជា​វា​ គឺជា​សង្គម​មាតា​ធិបតេយ្យ​ស្ត្រី​គឺជា​អ្នក​ដឹកនាំ​»​។

«​ប៉ុន្តែ​ម្យ៉ាង​វិញ​ទៀត​យើង​ឃើញ​​មាន​បុរស​ជាច្រើន​ដែល​មាន​អំណាច​ដែល​ អ្នក​ត្រូវ​ធ្វើការ​ជាមួយ​ហើយ​វា​អាច​ជា​ការ​ពិបាក​មួយ​ដែរ​ប៉ុន្តែ​សម្រាប់ ​ខ្ញុំ​គឺ​ខ្ញុំ​អាច​សម្រប​ទៅ​តាម​វា​បាន​»។ នេះ​បើ​តាម​សម្តី​របស់​អ្នកស្រី Younn។

អ្នកស្រី​បាន​បញ្ជាក់​ថា​ការ​ជប់​លៀង​យប់​នេះ​គឺជា​ការ​ជប់លៀង​ដើម្បី​ បង្ហាញ​ពី​មោទនភាព​របស់​អ្នកស្រី​ក្នុង​ការ​សាងសង់​អគារ​នេះ​ និង​ដើម្បី​អបអរសាទរ​ភាព​ជោគជ័យ​របស់​អ្នកស្រី​ផង​ដែរ​។

នៅក្នុង​ឱកាស​ជប់លៀង​នេះ​គឺ​មាន​ន័យ​សម្រាប់​ទទួល​ស្គាល់ និង​​សរសើរ​ចំពោះ​ឧបសគ្គ​ដែល​អគារ​នេះ​បាន​ជម្នះ​វា​ក៏​មាន​បំណង​ចង់​បើក​ ទំព័រ​ក្នុង​ការ​អភិវឌ្ឍ​ដែល​បាន​ប៉ះពាល់​ដល់​ការ​បារម្ភ​សន្តិសុខ​អាមេរិក​ ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។

«​វា​បង្ហាញ​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ និង​អ្វី​ដែល​យើង​បាន​ឆ្លង​កាត់​ហើយ​ខ្ញុំ​ក៏​គិត​ថា​យើង​គួរ​តែ​មាន​ ទំនាក់ទំនង​ជាមួយ​សាធារណជន​ផង​ដែរ​ដោយសារ​អ្នក​ណាៗ​ក៏​ដឹង​អំពី​អគារ​មួយ​ ខ្នង​នេះ​ដែរ​»​។

នៅ​ពេល​ដែល​អ្នកស្រី​កំពុង​តែ​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ គាំទ្រ​កន្លង​មក​អ្នកស្រី​បាន​បន្ថែម​ថា​៖ «​យើង​ពិតជា​បាន​ឆ្លង​កាត់​ជាមួយ​គ្នា​ច្រើន​មែន​ក្នុង​រង្វង់​សាធារណជន​។ ឥឡូវ​យើង​ពិតជា​បាន​សម្រេច​បញ្ចប់​ហើយ»៕

 

ថ្ងៃទី១៨ខែកម្ភ​​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment