អគារ Embassy Central បាន​កែប្រែ​រចនាបទ្ម​ថ្មី​សម្រាប់​សំណង់​ខុនដូរ​ទំនើបៗ

គម្រោង Embassy Residences គឺជា​គម្រោង​លំនៅឋាន​ទី​ ១ ដែល​ទទួល​បាន​​ភាព​ជោគជ័យ​ដោយសារ​គម្រោង​នេះ​បាន​លក់​ដាច់​ជាង ៩០ ​ភាគរយ​នៃ​សំណង់​របស់​ខ្លួន​។ ឥឡូវ​នេះ​ក្រុមហ៊ុន​សំណង់​លំនៅឋាន Urbandland មួយ​នេះ​ក៏​កំពុង​បន្ត​គម្រោង​ទី​ ២ របស់​ខ្លួន​ទៀត​ដែល​មាន​ឈ្មោះ​ថា Embassy Central ។

គម្រោង​ទី​ ២ នេះ​មាន​ទីតាំង​នៅ​កណ្តាល​សង្កាត់​បឹងកេងកង​១​នឹង​នៅ​ក្បែរ​ភោជនីយដ្ឋាន​ ល្បីៗ​មួយ​ចំនួន​ដូចជា Topaz, Malis និង​ហាង​នំ Eric Kayser អម​ជាមួយ​នឹង​ហាង​លក់​ទំនិញ​មួយ​ចំនួន​ទៀត​​នៅ​តាម​ដង​មហាវិថី​ព្រះសីហនុ​ មាន​ដូចជា ហាង Charles & Keith, Pedro និង Mango ក៏​ដូចជា​ហាង​កាហ្វេ និង​ក្លឹប​កម្សាន្ត​ជាច្រើន​ទៀត​ផង​ដែរ​។ គ្មាន​ទីតាំង​ណា​អំណោយផល​នឹង​មាន​ភាព​ងាយស្រួល​ដូចជា​ទីតាំង​នៃ​គម្រោង Embassy Central នេះ​ឡើយ​។

ក្រៅ​ពី​មាន​ទីតាំង​ល្អ Embassy Central ក៏​ជា​សំណង់​មួយ​ដែល​មាន​ភាព​​​ទាក់ទាញ​ផង​ដែរ ដែល​ភាព​អស្ចារ្យ​របស់​អគារ​នេះ​ស្តែង​តាមរយៈ​ការ​រចនា​ដែល​មាន​ភាព​លម្អិត និង​ល្អ​ឥត​ខ្ចោះ។ អគារ Embassy Central នេះ​មាន​កម្ពស់​ ២៥ ​ជាន់​នឹង​មាន ១១៩​ បន្ទប់​ប៉ុណ្ណោះ​ដែល​វា​ជា​អគារ​មួយ​ដែល​មាន​ការ​សម្រិត​សម្រាំង​លើ​ការ​ សាងសង់​ដែល​សមស្រប​នឹង​ការ​រស់នៅ​បែប​ទីក្រុង​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​ រវាង​ការ​រចនាបទ្ម​បែប​ទំនើប​ដែល​ជួយ​បង្កើន​​លក្ខណៈ​រស់នៅ​បែប​ធម្មជាតិ​ ជាមួយ​នឹង​ទីធ្លា​សម្រាប់​គយគន់​ទេសភាព​ដ៏​ប្លែកៗ​នៅ​ពី​ខាង​លើ​អគារ​ផង​ ដែរ។

អគារ Embassy Central នេះ​មាន ១១៩ ​បន្ទប់​ប៉ុណ្ណោះ​ដែល​ការ​តុបតែង​ក្នុង​អគារ​នេះ​បាន​ផ្តល់​អារម្មណ៍​រស់នៅ​ មួយ​បែប​ឯកជន និង​មាន​ភាព​ស្និទស្នាល​អម​ជាមួយ​នឹង​សួនច្បារ​នៅ​លើ​អគារ​ចំនួន​ ៤ ដែល​មាន​ទីតាំង​ខុសៗ​គ្នា​ដែល​អាច​ឲ្យ​អ្នក​រស់នៅ​ធ្វើការ​លម្ហែ​អារម្មណ៍​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​​ពួកគេ​។ ទីធ្លា​ទំនេរ​ទាំង​នេះ​បាន​ផ្តល់​ភាព​ស្ងប់ស្ងាត់​មួយ​ដែល​ខុស​ពី​ជីវិត​ រស់នៅ​បែប​ទីក្រុង​ដែល​មាន​សំឡេង​​រំខាន​។ វា​ក៏​ជា​ទីធ្លា​មួយ​ទំនេរ​សម្រាប់​អ្នក​ធ្វើការ​ហាត់ប្រាណ ឬ​យូហ្គា​ដែល​វា​នៅ​ចំ​ទីតាំង​មួយ​ដែល​អ្នក​អាច​មើល​ឃើញ​ថ្ងៃ​រះ និង​ពេល​ថ្ងៃ​រៀប​លិច​។ អ្នក​ក៏​អាច​អង្គុយ​អាន​សៀវភៅ​នៅ​ក្បែរ​ដើមឈើ ឬ​ក៏​ធ្វើការ​ស្រូប​យក​ខ្យល់​អាកាស​នៅ​ទី​នោះ​ផង​ដែរ​។

ក្រៅពី​សួនច្បារ​នៅក្នុង​អគារ​ទាំង​នោះ​អគារ Embassy Central ក៏​មាន​ទីតាំង​ពិសេស​មួយ​ទៀត​គឺ​ជញ្ចាំង​សួន​បៃតង​ដែល​រត់​កាត់​អគារ​ពី​ ជាន់​ទី​ ៤ រហូត​ដល់​ជាន់​ទី​ ២៥ ដែល​ជញ្ជាំង​សួន​នោះ​អាច​ធ្វើ​ឲ្យុ​ផ្លូវ​ដើរ​ក្នុង​អគារ​មាន​ពន្លឺ​ ព្រះអាទិត្យ​ជះ​ចូល​បាន​សមល្មម​។ អាង​ហែល​ទឹក​នៅក្នុង​អគារ​មាន​ការ​តុបតែង​ដោយ​រុក្ខជាតិ​បៃតង​ហើយ​វា​ក៏​ ស្ថិត​នៅ​ជាន់​ជាមួយ​គ្នា​នឹង​ជញ្ជាំង​សួន​បៃតង​ផង​ដែរ​។

Content image - Phnom Penh Post

ការ​រចនា​អគារ​ដ៏ល្អ​ប្រណីត​នេះ​គឺ​មាន​ប្រភព​ពី​គំនិត​ច្នៃប្រឌិត​ដំបូង ​របស់​ហាង​លក់​កាហ្វេ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ ឈ្មោះ​ថា Brown Coffee​។

ទាំង​ផ្នែក​លម្អិត​សិល្បៈ​រចនា​ដោយ​ប្រើ​សរសៃ​ដែក និង​ការ​​រចនា​ទូទៅ​ដែល​មាន​ភាព​ទាក់ទាញ​នេះ​ដែល​អ្នក​អាច​ឃើញ​មាន​នៅ​ហាង Brown Coffee នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​គឺជា​មូលដ្ឋាន​នៃ​ការ​រចនា​នៅ​ក្នុង​អគារ​ ទាំងអស់​ក៏​ដូចជា​ការ​តុបតែង​ការិយាល័យ​ផ្នែក​លក់​នៅឯ​អគារ Embassy Central ផង​ដែរ​។

ក្រុមហ៊ុន​សាងសង់ ហុក កាំង ជា​អ្នក​​​រចនា​សំណង់​អគារ Embassy Residences និង Embassy Central និង​ជា​អ្នក​នៅ​ពី​ក្រោយ​គម្រោង​សាងសង់ Urbanland និង Brown Coffee នោះ​បាន​ពន្យល់​ដោយ​សង្ខេប​យ៉ាង​ច្បាស់​ថា ៖ «​អគារ Embassy Central គឺជា​គម្រោង​ពិសេស​របស់​ពួកយើង​។ យើង​ធ្វើការ​រចនា​អគារ​នេះ​ដោយ​ឆ្លើយតប​ទៅ​នឹង​អាកាសធាតុ​ក្តៅ​បែប​ត្រូពិច​ ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​។ ការ​រៀបចំ​តុបតែង​សំណង់​ខាង​ក្នុង​ដោយ​មាន​រាង​បញ្ឈរ និង​មាន​យ៉រ​ធំ​ទូលាយ​នេះ​គឺ​ដើម្បី​ជួយ​ការពារ​អគារ​ពី​កម្ដៅ​ខ្លាំង​របស់​ ព្រះអាទិត្យ​។

ដោយ​ខុស​ប្លែក​ពី​អគារ​ដទៃ​អគារ​នេះ​ក៏​មាន​រៀបចំ​ជាមួយ​សួនច្បារ​បៃតង​ ដែល​ផ្តល់​ទីធ្លា​ទំនេរ​សម្រាប់​អ្នក​រស់នៅ​ទី​នោះ​សម្រាប់​ធ្វើការ​សម្រាក​ លម្ហែ​កាយ​បែប​ធម្មជាតិ​ផង​ដែរ​។ នៅ​ពេល​បញ្ចប់​គម្រោង​សាងសង់​នេះ​អគារ Embassy Central នេះ​នឹង​ក្លាយ​ជា​និមិត្តរូប​នៃ​សំណង់​គេហដ្ឋាន​មួយ​ដែល​មាន​ទីតាំង​នៅ​ចំ​ កណ្តាល​តំបន់​បឹងកេងកង​១​នឹង​សមស្រប​នឹង​ការ​រស់នៅ​បែប​ទំនើប​»​។

ក្រុមហ៊ុន Urbanland និង​ក្រុមហ៊ុន​សាងសង់ Hok Kang មាន​សមាជិក​ក្រុម​ការងារ​តិច​ក៏​ប៉ុន្តែ​ពួកគេ​ជា​ក្រុម​មួយ​ដែល​មាន​ សមត្ថភាព​ផ្សេងៗ​គ្នា​ហើយ​ដោយសារ​ពួកគេ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូច្នេះ​ មាន​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​បាន​ជឿ​ទុកចិត្ត​នឹង​ឲ្យ​តម្លៃ​ ទៅ​លើ​ក្រុមហ៊ុន​របស់​ពួកគេ។ ក្រុមហ៊ុន​សាងសង់​ខ្នាត​តូច​មួយ​នេះ​អាច​​នាំ​យក​មក​នូវ​គំនិត ការ​រចនា និង​ផលិតផល​មួយ​ដែល​ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​មក​កាន់​គម្រោង​សាងសង់​ អគារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។

Content image - Phnom Penh Post

Urbanland បាន​ប្តេជ្ញា​ធ្វើការ​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន និង​សង្ឃឹម​ថា​វា​នឹង​រីក​លូតលាស់​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​នៅ​ក្នុង​ ទីក្រុង​មួយ​​ដ៏​វិសេស​វិសាល​របស់​ពួកគេ។

ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ការ​ផ្គត់ផ្គង់​សេវា​សម្រាប់​ អតិថិជន​របស់​ពួកគេ​ក៏​ដូចជា​ការ​ខិតខំ​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​ អតិថិជន​ផង​ដែរ​។ សេវា​ទាំង​នោះ​មាន​ដូចជា​ការ​ផ្តល់​​​នូវ​សេវា​តុបតែង និង​ការ​រចនា​អគារ​ខាង​ក្នុង និង​ការ​ផ្តល់​ជា​មតិយោបល់​មួយ​ចំនួន​ដែល​ជួយ​ដល់​ដំណើរការ​​សាងសង់​អគារ​ ទាំង​មូល​នឹង​ការ​រចនា​គេហដ្ឋាន​នៅក្នុង​អគារ​ផង​ដែរ​។

បន្ទប់​ពិព័រណ៍​របស់​អគារ Embassy Central ត្រូវ​បាន​បំពាក់​ជាមួយ​គ្រឿង​បរិក្ខារ​ទំនើបៗ និង​មាន​ទីធ្លា​ទូលាយ​ល្អ​ដោយ​បង្កប់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ​ ។ សម្រាប់​ឧបករណ៍​ដែល​ភ្ជាប់​នឹង​ជញ្ជាំង​ដូចជា​អំពូល​ភ្លើង ទូ ទូចាន តុ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​គឺជា​ឧបករណ៍​ដែល​នឹង​ត្រូវ​បំពាក់​ក្នុង​ បន្ទប់​លំនៅឋាន​នីមួយៗ​។

ក្រុមហ៊ុន​វិនិយោគទុន​របស់​ប្រទេស​សិង្ហបុរី Terrasia Capital Investment បាន​និយាយ​ថា​គុណភាព​នៃ​មូលដ្ឋាន​សំណង់​ខាង​ក្នុង និង​ការ​រៀបចំ​ទូទៅ​របស់​អគារ​នេះ​គឺជា​គំរូ​មួយ​ដ៏ប្រសើរ​សម្រាប់​ ក្រុមហ៊ុន​សាងសង់​ផ្សេង​ទៀត​អាច​យក​តម្រាប់​តាម​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​សាងសង់ Urbanland លោក Victor Huot បាន​និយាយ​ថា​អ្វី​ដែល​អ្នក​បាន​ដឹង​និង​បាន​ឃើញ​ក្នុង​បន្ទប់​ពិព័រណ៍​របស់ ​យើង​គឺជា​អ្វី​ដែល​អ្នក​នឹង​ឃើញ​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​គេហដ្ឋាន​របស់​ អ្នក​នៅក្នុង​អគារ Embassy Central។

ក្រុមហ៊ុន Terrasia Capital Investment បាន​បញ្ចាក់​ថា អគារ Embassy Central ប្រៀប​បាន​ដូចជា​គ្រាប់​ត្បូង​មាន​តម្លៃ​មួយ​សម្រាប់​ធ្វើការ​វិនិយោគ​ទុន​ ដែល​វា​នឹង​បង្កើន​ផល​ចំណេញ​ជាច្រើន​នៅ​ថ្ងៃ​មុខ​ដោយ​ហេតុ​ថា​វា​មាន​ទីតាំង ​ក្នុង​តំបន់​សំខាន់ៗ​នៃ​ទីក្រុង​ភ្នំពេញ​អម​ជាមួយ​នឹង​ការ​រចនា​ប្លែកៗ និង​គ្រឿង​បំពាក់​មាន​គុណភាព​ខ្ពស់ៗ​ផង​ដែរ​។

ដើម្បី​ចូល​ទស្សនា​ពិព័រណ៌​អគារ​របស់ Embassy Central គឺ​មាន​នៅ​អគារ​លេខ 20EO ផ្លូវ​ ៥១ សង្កាត់​បឹងកេងកង​១ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ (នៅ​ក្បែរ​វត្តលង្កា​)៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment