ឧទ្យាន​ឧស្សាហកម្ម​ធម្មជាតិ ទាក់ទាញ​បណ្តុំ​លំនៅឋាន និង​ពាណិជ្ជកម្ម​

ឧទ្យាន​ឧស្សាហកម្ម​ធម្មជាតិ ទាក់ទាញ​បណ្តុំ​លំនៅឋាន និង​ពាណិជ្ជកម្ម​

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដែលមាន​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ និង​គ្រឿងសំណង់​ផ្សេងៗ​ជិះ​កាត់​មាន​ការដ្ឋាន​មួយ ដែល​នៅ ហួស​ឧទ្យាន​ឧស្សាហកម្ម​វឌ្ឍនៈ​។ ក្នុងចំណោម​រោងចក្រ​ទាបៗ​ដែល​នៅ​សងខាង​ផ្លូវ​នោះ គឺមាន​អគារ​លំនៅឋាន​ទំនើបៗ​ដែលមាន​កម្ពស់ ៤​ជាន់ កំពុងតែ​សាងសង់​។

​ឧទ្យាន​ចម្រុះ​មួយ​នេះ មាន​ឈ្មោះថា «Le Urban Eco Park» ដែលជា​ឧទ្យាន​ឧស្សាហកម្ម ដែល​ប្រើប្រាស់​កម្លាំង​ថាមពល​ទាប ឬ​ភ្លើង​តិច ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​វិនិយោគ សិង្ហ​បុរី Ocean Sky Investment Pte. Ltd.​។

គម្រោង Le Urban Eco Park មាន​លក្ខណៈ​ខុសពី​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ឧទ្យាន​ឧស្សាហកម្ម​ផ្សេងៗ ដោយ​វា​មាន​រួមបញ្ចូល​តំបន់​លំនៅឋាន និង​ពាណិជ្ជកម្ម ទៅក្នុង​បណ្តុំ​រោងចក្រ​១១ នៅក្នុង​គម្រោង​។​

​គម្រោង​ដ៏​ធំ ដែល​សាងសង់ឡើង​នៅលើ​ផ្ទៃដី​មាន​ទំហំ​ត្រឹមតែ ២០​ហិកតា បើ​ប្រៀបធៀប​នឹង​តំបន់ឧស្សាហកម្ម​ដទៃទៀត​នោះ​។ ទីនេះ​មាន​រោងចក្រ​កែច្នៃ​ទឹក​ដើម្បី​ប្រើប្រាស់​ឡើងវិញ​ដោយផ្ទាល់​ខ្លួន​។ បើទោះជា​ឧទ្យាន​ទាំងមូល​នៅ​កំពុងតែ​ត្រូវបាន​សាងសង់​ក៏ដោយ ទីនោះ​ក៏មាន​អ្នកស្នាក់នៅ​មួយចំនួន​នៅក្នុង​អា​ផាត​មិន​រួចទៅហើយ ហើយ​រោងចក្រ​មួយ​ដែល​ស្ទើរតែ​ដំណើរការ​ទាំងស្រុង ត្រូវបាន​គេ​រើ​ចូល​តាំងពី ៤​ខែ​មុន​មក​ម្ល៉េះ។

​លោក Kelvin Chua នាយក​អភិវឌ្ឍ​ជំនួញ​របស់​ឧទ្យាន​ធម្មជាតិ​នេះ​បាន​ថ្លែងថា ៖ «​ចំណុច​សំខាន់​របស់​ឧទ្យាន​ធម្មជាតិ នេះ គឺ​លើកស្ទួយ​ដល់​កម្មករ​របស់​យើង និង​អ្នក​ដែល​ធ្វើការ​នៅ​ជុំវិញ​តំបន់​នេះ​ដូចជា​នៅឯ​ឧទ្យាន​ឧស្សាហកម្ម​ វឌ្ឍនៈ​ដើម្បី​សាងសង់​សហគមន៍​តូច​មួយ​នៅទីនេះ​»​។​

​លោក Kelvin និង​ដៃគូ​ជំនួញ​របស់លោក គឺ​លោក Alvin Chua កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ចរចា​ជាមួយនឹង​អ្នកលក់​រាយ​ធំៗ​មួយចំនួន​ ដើម្បី​រៀបចំ​ហាង​ផ្សេងៗ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​នៃ​ឧទ្យាន​ឧស្សាហកម្ម​ បែប​ធម្មជាតិ​នេះ ដែល​នឹង​រួមមាន​ដូចជា ហាង​លក់​ចំណីអាហារ ហាង​កាហ្វេ ហាង​លក់រាយ និង​ផ្សារ​ទំនើប​។​

​បើទោះជា​ឧទ្យាន​កម្សាន្ត​ធំ​ពុំទាន់​បាន​សាងសង់​ក៏ដោយ «​ទីនោះ​មាន​ដើមឈើ​ដុះ​នៅ​ស្ទើរតែ​គ្រប់​ម៉ែត្រ​នៅក្នុង​តំបន់​នេះ និង​ទីលាន​ដាំ​ស្មៅ​ដែលមាន​ពណ៌​បៃ តង​» រុក្ខជាតិ​ទាំងនេះ​គឺ​វា​ត្រូវការ​ចំណាយ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ ទៅ​លើ​ដើម​ឈើ និង​ស្មៅ​នៅក្នុង​ឧទ្យាន​នេះ​ផ្ទាល់​។ នេះ​បើ​យោងតាម​សម្តី​របស់​នាយក​គ្រប់គ្រង​ទាំងពីរ​រូប​។​

Content image - Phnom Penh Post

បរិកាស​នៅ​បរិវេណ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​មួយ​របស់​ Le Urban។

​គម្រោង​នេះ​មាន​អា​ផាត​មិន​ចំនួន​៦៤ និង​អគារ​ផ្ទះល្វែង​ចំនួន​១១​មាន​កម្ពស់​៤​ជាន់​ដូចគ្នា នៅក្នុង​តំបន់​លំនៅឋាន​។ ប៉ុន្តែ​វា​អាច​នឹងមាន​គម្រោង​ក្នុងការ​សាងសង់​យូ​នី​ត​លំនៅឋាន​បន្ថែម អាស្រ័យ​ទៅតាម​តម្រូវការ​ចាំបាច់​។ នៅក្នុង​តំបន់​លំនៅឋាន​ផ្សេង​មួយទៀត ដែលមាន​ទីតាំងនៅ​ជិត​រោងចក្រ គឺមាន​អគារ​ស្នាក់នៅ​មួយ​ដែលមាន​បន្ទប់​ចំនួន​១៧៥ សម្រាប់​បុគ្គលិក​រោងចក្រ​។​

​កន្លែង​ស្នាក់នៅ​នោះ​វា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅតាម​ រោងចក្រ ដែល​បាន​សាងសង់​ជិត​នឹង​បើក​ដំណើរការ​ទាំងស្រុង​ទាំងអស់នេះ​បង្ហាញ​ឲ្យ​ ឃើញថា រោងចក្រ​ទាំង​១០​ទៀត ដែល​នៅសល់​នឹង​ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​អគ្គិសនី​តិច និង​ការប្រើប្រាស់​សារធាតុ​ធម្មជាតិ​ដែល​ល្អ​បំផុត​មួយ​។ នៅ​ផ្នែក​ខាងក្នុង គឺមាន​សួនច្បារ​តូច​មួយ ហើយ​ក៏មាន​កង្ហារ​ពិតាន​ធំ​មួយ ដើម្បី​ជំនួស​ប្រព័ន្ធ​ទឹក​ត្រជាក់​ដែល​ប្រើប្រាស់​អគ្គិសនី​ខ្ពស់ ដែលជា​ទូទៅ​គឺ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រោងចក្រ​កាត់ដេរ​ជាច្រើន​។​

​លោក Kelvin បាន​និយាយ​ថា​៖ «​ពួកយើង​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​នៅក្នុង​ទម្រង់​ពិតាន ដូច្នេះ​យើង​ពុំ​ចាំបាច់​បើកភ្លើង​រយៈពេល ១២​ម៉ោង​នៅពេល​ថ្ងៃ ដើម្បី​សន្សំសំចៃ​អគ្គិសនី​»​។​

​ពេល​សួរថា តើ​គម្រោង​វិនិយោគ​នេះ​ត្រូវ​បានទទួល​ការរារាំង​ពី​សំណាក់​រដ្ឋាភិបាល​ឬទេ​? លោក​ទាំង​ពីរបាន​ប្រាប់ថា គម្រោង នេះ​មាន​តែ​ទទួល​បាន​ការជំរុញ​លើកទឹកចិត្ត ដោយសារតែ «​គម្រោង​ដែល​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ទំនើប ដែល​បាន​និង​កំពុង​ចាប់ផ្តើម​នៅក្នុង​ប្រទេស​កម្ពុជា​ដំបូង​គេ​»​។​

​អ្នកនាង សាន ចាន់​ភា មន្ត្រី​ធនធានមនុស្ស​នៅក្នុង​រោងចក្រ​មួយ​នៅក្នុង​ឧទ្យាន Le Urban បាន​និយាយថា កម្មករ​បានផ្តល់​ជា​ប្រតិកម្ម​វិជ្ជមាន​ដោយ​ពួកគេ​មានការ​រីករាយ​ក្នុងការ​ ធ្វើការ​ក្នុង​បរិយាកាស​ដែល​ប្រសើរ​នេះ​។

អ្នកនាង​បាន​បន្ត​ថា ៖ «​វា​មាន​ទំហំ​ធំ ហើយ​ពួកយើង​មាន​កន្លែង​ដើម្បី​លំហែកាយ​យ៉ាង​ល្អ​។ ពួកយើង​ក៏​គោរព​ទៅតាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ដែរ ដូច្នេះ​កម្មករ​ពុំ​ចាំបាច់​បារម្ភ​ថា ក្រុមហ៊ុន​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​ការ​អាច​បោកប្រាស់​ប្រាក់កម្រៃ​របស់​ ពួកគេ​ទេ​»​។​

​ខណៈ​ពេលនេះ​ឧទ្យាន​នេះ​ព្យាយាម​រក្សា​ភាព​ស្អាត និង​ពណ៌​បៃតង ហើយ​ឧទ្យាន​នេះ​ក៏​កំ ពុង​តែ​ព្យាយាម​ប្រកួតប្រជែង​ក្នុង​ផ្នែក​ឧស្សាហកម្ម​តាមរយៈ​ការចំណាយ​ផងដែរ ​។​

​លោក Kelvin បាន​ថ្លែងថា ៖ «​អ្នកទិញ​រោងចក្រ​អាច​នឹង​ចំណាយ​១០ ទៅ​២០​ភាគរយ​ច្រើនជាង​នេះ ដើម្បី​សាងសង់​ទៅតាម​ស្តង់ដារ​របស់​ពួកយើង ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មាន​គម្រោង​រយៈពេល​យូរ ពួកគេ​អាច​សន្សំ​ការចំណាយ​លើ​អគ្គិសនី​ជា​រៀងរាល់ខែ​។ សរុបមក​ពួកគេ​អាច​សន្សំ​បាន​ប្រាក់​ចំនួន ៥០​ភាគរយ ទៅលើ​ឧបករណ៍​ប្រើប្រាស់​»​។​

​កាល​ពីមួយ​ឆ្នាំមុន តំបន់​សេដ្ឋកិច្ច​ពិសេស (Phnom Penh SEZ) ដែលមាន​ទីតាំងនៅ​ជិត​នោះ​ត្រូវបាន​គេ​និយាយថា បាន​ជួបប្រទះ​នឹង​បញ្ហា​ថ្លៃ​អគ្គិសនី​ដ៏​ច្រើន​។ លោក Kelvin បាន​និយាយថា លោក​បាន​ឮថា មាន​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត ដែល​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤០​ម៉ឺន​ដុល្លារ ទៅលើ​ថ្លៃ​ប្រើប្រាស់ អគ្គិសនី​ក្នុង​មួយខែ​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក Charles Esterhoy អ្នកគ្រប់គ្រង​ប្រតិបត្តិការ​នៅ Kerry WorldBridge SEZ បាន​ថ្លែងថា ការរួមបញ្ចូល​នូវ​ស្តង់ដារ​អគារ​បៃតង ឬ​មធ្យោបាយ​ប្រព័ន្ធ​បរិស្ថាន គឺជា​ការទាមទារ​ចម្បង​មួយ​សម្រាប់​ឧស្សាហករ​នៅក្រៅ​ប្រទេស​ភាគច្រើន ដែល​មក​រៀបចំ​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​។​

លោក​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ថា ៖ «​ការ​រួម​បញ្ចូល​នៃ​គ្រឿង​ប្រើប្រាស់​បែប​ពាណិជ្ជកម្ម ភោជនីយដ្ឋាន ការិយាល័យ​សម្រាប់​ជួល និង​លំនៅឋាន គឺជា​រឿង​ធម្មតា​មួយ​នៅ SEZ ក្នុងពេល​បច្ចុប្បន្ន​នេះ​។ ដោយមាន​វត្ថុធាតុ​ដើម សេវាកម្ម និង​ផលិតផល​ចុងក្រោយ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ដែល​ត្រូវ​បាន​នាំ​ចេញ និង​នាំចូល​ទៅក្នុង SEZ នៃ​ប្រទេស​កម្ពុជា​ជា​រៀងរាល់ថ្ងៃ ការដែល​មាន​ឧបករណ៍​ប្រើប្រាស់​ទាំង​អស់​នេះ មិន​មែន​ជា​រឿង​មួយ​ដែល​ល្អ​នោះទេ តែ​វា​ជាការ​ចាំបាច់​ដើម្បី​តម្រូវ​ទៅ​តាម​ការ​ទាមទារ​រប​ស់​វិនិយោគិន​»​។​

​បើទោះជា​ភាព​ជោគជ័យ​របស់ Le Urban Eco Park ក្នុង​នាម​ជា​ឧទ្យាន​ធម្មជាតិ នៅ​ពុំទាន់​អាច​ប្រមើល​មើល​ឃើញ​ក៏ដោយ លោក Esterhoy ជឿជាក់ថា SEZ មួយ មាន​ផល​ប្រយោជន៍​ច្រើន ទៅ​តាម​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា ដែល​ត្រួត​ពិនិត្យ​មើល​ការ​ទទួល​បាន និង​កម្រិត​សេវាកម្ម​។​

​នាពេល​បច្ចុប្បន្ន​នេះ Le Urban Eco Park ក៏​កំពុងតែ​ទទួល​រង់ចាំ​សញ្ញាបត្រ​ស្តង់ដារ BCA (​សំណង់ និង​អំណាច​នៅ​ក្នុង​ការ​សាងសង់​) ពី Green Mark នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​បញ្ជាក់​អំពី​ស្តង់ដារ​របស់​ខ្លួន​នៅ​ទីនេះ​៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment