Century 21 ស្ថិតក្នុង Top 20 លើ​ពិ

Century 21 ស្ថិតក្នុង Top 20 លើ​ពិភព​លោក ​និង​ត្រៀម​ខ្លួន​បន្ថែម​យុទ្ធសាស្ដ្រ​ទីផ្សារ​កម្ពុជា

ពីចុងខែ​មករា​កន្លងមក​ថ្មីៗ​នេះក្រុមហ៊ុន Franchise Direct ជា​ផ្នែកនៃ​ការិយាល័យ​របស់ IFA នៅ​សហរដ្ឋ​អាមេរិក បាន បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន Top100 Global Franchise Rankings 2016 នៅ​លើ​ពិភពលោក ដែល​បានធ្វើ​អាជីវកម្ម​លក់​ពាណិជ្ជ​សញ្ញា (​ស្លាកយីហោ​) ការិយាល័យ​ក្រុមហ៊ុន​បានជោគជ័យ​ប្រចាំឆ្នាំ ២០១៦ នេះ​។

នៅក្នុង​បញ្ជី​នោះ​ក្រុមហ៊ុន​អចលន​ទ្រព្យ Century 21 បាន​ជាប់​នៅក្នុង​លេខរៀងទី ២០ ដែល​អាច​និយាយ​បានថា ស្ថិតក្នុង Top20​។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី Fong​។

​អ្នកស្រី Grace Rachny Fong នាយិកាការ​សិក្សា​ក្រុមហ៊ុន Century21 Cambodia បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុន​ Century 21 (C21) បានចូល​មកក្នុង​ទីផ្សារ​អចលន​ទ្រព្យ​នៃ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០១៤ ហើយ​ មាន​គម្រោង​ពង្រីក​ការលក់​ពាណិជ្ជសញ្ញា​ការិយាល័យ​របស់​ខ្លួន​នៅទីនេះ​ឲ្យ​ បាន ២១​ ការិយាល័យ​។ ប៉ុន្តែ​ ដំណើរការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន គឺ​ស្ថិតនៅ​ជា​ដំណាក់​កាលៗ​។

អ្នកស្រី​បញ្ជាក់ថា៖ «​បច្ចុប្បន្ន​នេះ C21 Cambodia មានសា​ខា​ការិយាល័យ​របស់ខ្លួន​ចំនួន ១២​ នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​ពួកគេ​កំពុង​ធ្វើ​ អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

អ្នកស្រី​បន្តថា តាមពិត​ចំនួនដែល​ក្រុមហ៊ុន​ដើម (Masterbrand) បានផ្ដល់​សិទ្ធិ​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ដល់​ក្រុមហ៊ុនក្នុងស្រុក​នៅ ​កម្ពុជា គឺមាន​ច្រើន​ជាង​ចំនួន​ជាក់​ស្តែង​នៅពេលនេះ ហើយ​ពួកគេ​ក៏​កំពុង​ត្រៀម​រៀបចំខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ពេលខាង​ មុខ​នេះដែរ​។ «​តាម​គម្រោង​របស់​យើង​នៅឆ្នាំ ២០១៦ នេះ គឺ​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ដើម ត្រូវពង្រឹង​អំពី​គុណភាព​ប្រសិទ្ធភាព​អាជីវកម្ម​ដល់​បណ្តាការិយាល័យ​របស់​ យើង ដូច្នេះ​យើង​នឹង​បង្កើតគម្រោង​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ជាច្រើន​វគ្គនៅ​ អំឡុង​ពេលនេះ​»។ នេះ​បើតាម​ប្រសាសន៍​របស់​អ្នកស្រី Fong។

ស្របពេល​នេះដែរ C21 Cambodia ក៏​បាន​ពង្រីក​ទំនាក់ទំនង​ពី​បណ្តា​ញ​អន្តរជាតិ​របស់ខ្លួននៅ​ប្រទេស​ជប៉ុន​ ឈ្មោះ Century21 Fuji Housing ដែល​បានធ្វើ​អាជីវកម្ម​ជោគជ័យ​ក្រោម​ស្លាកសញ្ញា​ពាណិជ្ជសញ្ញា​ការិយាល័យ C21 អស់​រយៈពេល ២២ ឆ្នាំ នៅ​ប្រទេស​ជប៉ុន​។

អ្នកស្រី Fong បញ្ជាក់ថា ៖ «គាត់ (C21 Fuji Housing) នឹង​ក្លាយ ជា​ទីប្រឹក្សា​ផ្ទាល់​របស់ C21 Cambodia ហើយ​គាត់ក៏នឹង​ចូលរួម​រចនា​គម្រោង​កម្មវិធី​បណ្តុះបណ្តាល​ដល់​សមាជិក​ទូទៅ ​សម្រាប់​​សាខា​ការិយាល័យ​ទាំងឡាយ​ របស់​យើង​នៅ​កម្ពុជា​»។

បន្ទាប់ពី​ការរៀបរាប់​ពន្យល់​អំពី​បទ​ពិសោធ​ថ្មីៗ ដែល​​ក្រុម​របស់​អ្នកស្រី​ទើប​ទទួលបាន​ពី​ការិយាល័យ​បណ្តាញ C21 នៅ​ប្រទេសជប៉ុន​។

អ្នកស្រី Fong បាន​ថ្លែង​ទាំងមុខ​ញញឹម​ដោយ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា ៖ «នៅ​ឆ្នាំនេះយើង​នឹង​ទទួល​បាន​បទពិសោធ ឬ​របៀប​ធ្វើប្រតិបត្តិការ​ថ្មីៗ​ពី​ការិយាល័យ C21 នៅ​ក្នុងតំបន់​អាស៊ី (​ជប៉ុន​) ដែលជា​អ្នក​ជិតខាង​របស់​កម្ពុជា​យើង​។យើងពុំ​អាច​​មើលរំលង​នូវ​កត្តា​គន្លឹះ ​ល្អៗ​ទាំងឡាយនេះ​បាន​ទេ។ ទន្ទឹម​និង​នេះ​យើង​ក៏​សំយោគ​បញ្ចូលគ្នា​ពីលក្ខណ​ពិសេសៗ​ របស់​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ទៅក្នុង​យុទ្ធសាស្ត្រ​ថ្មី​នេះ​ផងដែរ​»​។

លោក គុយ វ៉ាត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា៖ «វត្តមាន​របស់​ក្រុមហ៊ុន Century21 នៅ​កម្ពុជា គឺ​វាចំកាលៈទេសៈ​ប្រសើរ​មួយ ខណៈដែល​ស្ថានភាព​ទីផ្សារ​ អចលនទ្រព្យ​នៅក្នុង​ស្រុក​កំពុងមាន​ដំណើរការ​វិវត្តខ្លាំង​នា​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយក៏​តម្រូវ​ឲ្យប្រតិបត្តិករ​ផ្នែក​អចលនទ្រព្យ​កាន់តែ​មាន​វិជ្ជាជីវៈ​ ខ្ពស់ និង​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​»​។

លោក​បន្តថា​៖ «ពាណិជ្ជសញ្ញា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំថ្មី​មួយ​នេះក៏បាន​ជំរុញ​ឲ្យ​ វិស័យ​អចលន​ទ្រព្យ​កម្ពុជា ឲ្យ​កាន់តែមាន​ភាព​ទាក់ទាញ​ ធ្វើ​ឲ្យ​វិស័យ​នេះកាន់តែ​អភិវឌ្ឍ​ខ្លាំង​ឡើង និង​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញច្បាស់​ថា វិស័យ​អចលនទ្រព្យ​ប្រទេសនេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក ទាំងនោះ​គឺ​កាន់តែ​ផ្តល់​ជា​ទំនុកចិត្ត​ខ្ពស់​ចំពោះវិនិយោគិន​ពី​បរទេស​ ថែមទៀត​»។​

លោក ជា ខន (Ken Lo) អគ្គនយក​ក្រុមហ៊ុន Century 21 Imperial បាន​ឲ្យ​ដឹងថា ៖ «​ការ​ប្រើប្រាស់​ពាណិជ្ជ​សញ្ញា​ជា​អន្តរជាតិ គឺ​បាន​ជួយ​លើកស្ទួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ឲ្យឆាប់​ទទួលបាន​ ការទទួល​ស្គាល់ ពី​ទីផ្សារ​អចលនទ្រព្យ​ជាតិ អន្តរជាតិ និងការផ្តល់​ទំនុកចិត្ត​ខ្តស់ពី​អតិថិជន ឬក៏​ដៃគូ​អាជីវកម្ម​របស់​យើង​»។

«អ្វីដែល​សំខាន់​ជាងនេះទៅទៀត​គឺ យើងអាច​ទទួល​បាន​បទពិសោធ​ល្អៗ​ពី​បណ្តាការិយាល័យ​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ សកលលោក និង​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​ស្របច្បាប់​ក្នុងស្រុក និង​ជា​អន្តរជាតិ​ផងដែរ​។ ប្រសិនបើ​យើង​ត្រូវ​ការធ្វើអាជីវកម្ម​ជា​អន្តរជាតិ យើង​គ្រាន់តែ​វាយបញ្ចូល​ឈ្មោះ​ក្រុមហ៊ុន និង​ផលិតផល​របស់​យើង​ទៅក្នុង​គេហទំព័រ​ដើម​របស់ C21 នោះ​ផលិតផល​របស់យើង​បាន​ទៅដល់​ទីផ្សារ ៧៨ ប្រទេសដោយ​ងាយ»​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Ken Lo។

«គុណវុឌ្ឍិ​ដ៏​ប្រសើរ​បំផុត​របស់ Franchises C21 គឺ​បណ្តា​ក្រុមហ៊ុន​ទាំងឡាយ ដែល​បាន​ប្រើប្រាស់​ស្លាកយីហោ​ក្រុម​ហ៊ុន​ដើម​នេះ គឺ​ស្ថិតនៅក្នុង​ក្រុមគ្រួសារ​តែមួយ​សហការ​ជួយ​គ្នា​គ្រប់​ពេលវេលា និងជំរុញ​ឲ្យ​មា​នការរីក​ចម្រើន​ទាំង​អស់​គ្នា​។ ទាំងនេះគឺជា​វប្បធម៌​របស់​គ្រួសារ Century 21»៕

 

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment