D’Seaview នាំ​មក​នូវ​រចនាប័ទ្ម​ដែល​មាន​គុណភាព​ដ៏ពិសេស​មួយ​ចូល​ទៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា

ពិធី​សម្ភោធ​ជា​ផ្លូវការ​របស់ D’Seaview កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ​បាន​ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រៃលែង​ដោយ​មាន​ការ​ ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ចំនួន ២០០ ​នាក់​នៅឯ​ការដ្ឋាន​សាងសង់​ក្នុង​ការ​បើក​សម្ពោធ​​វគ្គ​ ១ របស់​គម្រោង​នេះ​។

កម្មវិធី​នេះ​ត្រូវ​បាន​ចូលរួម​ក្រោម​អធិបតី​របស់​ឯកឧត្តម Yun Min អភិបាល​ខេត្ត​ព្រះសីហនុ​។ ក្រោយ​ពី​ពិធី​សម្ពោធ​នោះ​​ហើយ​គ្រប់​ភ្ញៀវ​កិត្តិយស​ត្រូវ​បាន​អញ្ជើញ​​ឲ្យ ​ទៅ​បិរភោគ​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅឯ​សណ្ឋាគារ​សុខារីស៉ត​នៅ​ក្រុង​ ព្រះសីហនុ​ដដែល​។

បច្ចុប្បន្ន​នេះ​មាន​អតិថិជន​ជាច្រើន​មាន​មោទនភាព​ក្នុង​ការ​ក្លាយ​ទៅ​ជា​អតិថិជន​ដំបូង​សម្រាប់​ការ​អភិវឌ្ឍ​ដ៏ធំ​សម្បើម​នេះ​។

ដូច​ដែល​លោក​បណ្ឌិត Wang Kai Yuen ប្រធាន-ប្រធាន​ឯករាជ្យ​មិន​ប្រតិបត្តិ​បាន​និយាយ​នៅឯ​ពិធី​សម្ពោធ​ខុនដូ D’Seaview កាល​ចុង​សប្ដាហ៍​កន្លង​មក​ថា​៖ «​ក្រោយពី​ការ​សម្ភោធ​ប្រព័ន្ធ​ជួរ​មុខ​ពិសេស​របស់ D’Seaview នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៥ យើង​បាន​ទទួល​អតិថិជន​លើស​ពី ១០០០ ​នាក់​ដែល​មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​អភិវឌ្ឍ​នេះ​ក៏​ដូចជា​ការ​អភិវឌ្ឍ​ ក្រោយៗ​របស់​យើង​ផង​ដែរ​។ ខ្ញុំ​ជឿ​ថា​មាន​​អតិថិជន​ជាច្រើន​ទៀត​នឹង​ចាប់​អារម្មណ៍​លើ​គម្រោង​នេះ​ ដោយសារ​​ក្រុង​ព្រះសីហនុ​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​នៅក្នុង​ប្រទេស​ កម្ពុជា​ជាពិសេស​នៅក្នុង​អំឡុង​ពេល​សមាហរណកម្ម​អាស៊ាន​»​។

Content image - Phnom Penh Post

ទោះ​ជា​យ៉ាង​នេះ​ក្តី​ដោយសារ​ការ​លក់​នៅ​តែ​បន្ត​កើនឡើង​ពួកយើង​នៅ​មាន​​ យូនីត​ដែល​បែរ​មុខ​ទៅ​ខាង​សមុទ្រ​ជាមួយ​នឹង​ឱកាស​ពាណិជ្ជកម្ម​នៅ​ក្នុង​ តំបន់​អគារ D’Seaview​។ ប៉ុន្តែ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​ទីកន្លែង​សំខាន់ៗ ​ទាំងអស់​នេះ​ឲ្យ​ទៅ​​ទិញ​មុន​ពេល​ដែល​ពួកយើង​លក់​អស់​។ លើស​ពី​នេះ​ទៅ​ទៀត​យើង​នឹង​មាន​ផ្តល់​ឱកាស​ឲ្យ​ទទួល​បាន «sure-to-win instant lucky dip» នៅ​គ្រប់​ពេល​ក្នុង​ខែ​មករា​នេះ​ដើម្បី​ផ្តល់​ជា​​រង្វាន់​ទាក់​ចិត្ត​ទៅ​ ឲ្យ​អតិថិជន​ថ្មី​ដែល​បាន​ទិញ​យូនីត​របស់ D’Seaview នៅ​ក្នុង​តម្លៃ​ក្រៅ​ផែនការ និង​ដាច់​ដោយ​ឡែក​មួយ​។

លោក Wang បាន​និយាយ​នៅក្នុង​ពិធី​សម្ពោធ​ថា​៖ «​ដោយ​មាន​បទពិសោធ​ក្នុង​ការ​រចនា​សំណង់ និង​ការ​គ្រប់គ្រង់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ជាង ២៥ ​ឆ្នាំ​មក​ហើយ​តាំងពី​ឆ្នាំ​ ១៩៨៨ មកពី​ប្រទេស​សិង្ហបុរី​គម្រោង D’Seaview នឹង​បញ្ចូល​វិធី​សាងសង់ និង​គំនិត​គ្រប់គ្រង​អាគារ​ថ្មីៗ​មកពី​ប្រទេស​សិង្ហបុរី​»​។

គុណភាព​ត្រូវ​បាន​ធានា​ដោយ​គម្រោង D’Seaview បាន​មក​ដោយសារ​បទពិសោធ​របស់ HLH Group នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​គេហដ្ឋាន​មាន​គុណភាព​ខ្ពស់​។

ការ​ប្រើប្រាស់​បន្ទះ​ក្តារ​ដែល​ត្រូវ​បាន​ចាក់​ទុក​មុន​នឹង​នាំ​មក​នូវ​ ផ្ទៃ​រាប​ស្មើរ និង​​មាំមួន​នៅ​ក្នុង​អគារ​។ បន្ទះ​ក្តារ​ប្រហោង​ក្នុង​ដែល​ត្រូវ​បាន​ចាក់​ទុក​មុន​ក៏​អាច​អនុញ្ញាត​ឲ្យ​ គេ​លាក់​តំណ​សេវាកម្ម​នៅ​ក្នុង​ជញ្ជាំង​ដែល​នាំ​ឲ្យ​កាត់បន្ថយ​តម្រូវការ​ សម្រាប់​ការ​កាត់ និង​បំពោប​ថ្នាំ ឬ​បំពង់​ដែល​លាន​ចេញ​មក​ក្រៅ​ឲ្យ​នៅ​សល់​កម្រិត​អប្បបរមា​។ គ្រឿង​ដាប់ និង​កម្រាល​ព្រំ ឬ​ធ្នើរ​មាន​គុណភាព​ល្អ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពាសពេញ​អគារ​ជាមួយ​នឹង​ ឥដ្ឋ​ដែល​ស៊ី​គ្នា និង​កញ្ចក់​សុវត្ថិភាព (​សម្រាប់​បង្អួច​ដែល​មាន​កម្ពស់​តិច​ជាង ១ ​ម៉ែត្រ) និង​ប្រព័ន្ធ​ជណ្តើរ​ប្រអប់​ដែល​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់។ ពួក​យើង​​មាន​បំពាក់​ឥដ្ឋ​ស្តង់ដារ​សម្រាប់​ទីកន្លែង​សើម និង​ដំបូល​ដែល​ត្រូវ​បាន​ឆ្លាក់​យ៉ាង​ស្អាត​នៅ​តាម​យូនីត​ខ្លះៗ​។ ជា​ចុង​ក្រោយ​គ្រប់​បន្ទប់​ទឹក​មាន​បង្អួច​ដែល​អាច​ឲ្យ​ពន្លឺ​ធម្មជាតិ​ចូល​ មក​ក្នុង និង​មាន​ប្រព័ន្ធ​ខ្យល់​។ លើស​ពី​នេះ​ទៅ​ទៀត​គ្រប់​ផ្ទះបាយ​ដែល​បិទជិត​មាន​បង្អួច​សម្រាប់​ចរន្ត​ លំហូរ​ខ្យល់​យ៉ាង​ធំ​ទូលាយ​។

Content image - Phnom Penh Post

រចនាប័ទ្ម​របស់ D’Seaview ក៏​បង្ហាញ​​ពី​ការ​យល់​ដឹង​ជាពិសេស​របស់​អ្នក​កសាង​អំពី​ប្រការ​អ្វី​ដែល​ នាំ​ឲ្យ​ការ​អភិវឌ្ឍ​មួយ​មាន​ផាសុកភាព​គួរ​ឲ្យ​ចង់​រស់នៅ និង​មាន​ភាព​ទាក់ទាញ​។ ក្នុង​ពេល​​តែ​មួយ​នោះ​ពួកគេ​ក៏​យល់​ពី​បរិស្ថាន​ដែល​ពិសេស​របស់​ ឆ្នេរសមុទ្រ​កម្ពុជា​ផង​ដែរ​។

ផ្លូវ​ដើរ​ដែល​មាន​ពន្លឺ និង​ខ្យល់​ធម្មជាតិ​ដែល​ត្រូវ​បាន​នាំ​មក​ដោយ​ប្រព័ន្ធ​ខ្យល់​ឆ្លងកាត់​ធានា ​ឲ្យ​មាន​ផាសុកភាព​កម្រិត​ខ្ពស់​នៅក្នុង​ទីកន្លែង​រួម​របស់ D’Seaview​។ សំខាន់​ដូច​គ្នា​នោះ​ដែរ​ផ្ទះ​ថ្មី​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ឋានសួគ៌​ សុវត្ថិភាព​មួយ​ដែល​មាន​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់​ដោយសារ​យើង​ប្រើប្រាស់​ កម្រិត​ចត​រថយន្ត​សម្រាប់​ពាណិជ្ជកម្ម និង​គេហដ្ឋានការ​ប្រើប្រាស់​កាត និង​សេវាកម្ម intercom រួម​បញ្ចូល​ជាមួយ​គ្នា​។

យូនីត​គេហដ្ឋាន​នឹង​ទទួល​បាន​នូវ​ទេសភាព​ដែល​គ្មាន​ព្រំដែន​ដោយសារ​ រចនាប័ទ្ម​អគារ​ដែល​ត្រូវ​បាន​រៀបរៀង​ឡើង​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់ D’Seaview​។ យូនីត​សំខាន់ៗ​នឹង​រួមមាន​ជាមួយ​នឹង​យ៉​ដ៏​ធំ​ទូលាយ​សម្រាប់​ការ​ស្រូប​ ខ្យល់​អាកាស​នៅ​ខាង​ក្រៅ​ផ្ទះ​។ គ្រឿង​បំពាក់​សម្រាប់​កម្សាន្ត​អារម្មណ៍​មាន​នៅ​គ្រប់​ទីកន្លែង​ជាមួយ​នឹង​ ហាង​កាហ្វេ អាង​ទឹក បន្ទប់​ក្មេង​លេង បន្ទប់​យ៉ូហ្កា បណ្ណាល័យ និង​បន្ទប់​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ​ដែល​មាន​បំពាក់​គ្រឿង​បរិក្ខារ​ គ្រប់គ្រាន់។

ជាង​នេះ​ទៅ​ទៀត​អគារ​ចម្រុះ​នេះ​នឹង​នាំ​មក​នូវ​ភាព​ងាយស្រួល​ដែល​អ្នក​ រស់នៅ​ក្រុង​ព្រះសីហនុ​មិន​ធ្លាប់​មាន​។ ទីតាំង​ពាណិជ្ជកម្ម​នឹង​រួម​មាន​ធនាគារ​មួយ​ទីកន្លែង​មើល​ថែរក្សា​កូនក្មេង សណ្ឋាគារ​មួយ ភោជនីយដ្ឋាន សាល​អាហារផ្សារ​តូច​មួយ​ដែល​នៅ​ជិត​គេហដ្ឋាន​បំផុត​។

ដើម្បី​ធ្វើ​ឲ្យ​សុបិន្ត​គេហដ្ឋាន និង​ពាណិជ្ជកម្ម​របស់​អ្នក​ក្លាយ​ជា​ការពិត​ឥឡូវ​នេះ​។ សូម​អញ្ជើញ​មក​កាន់​សាល​តាំង​បង្ហាញ​របស់ D’Seaview នៅ​​អគារ​កាណាឌីយ៉ា​ហើយ​ពិគ្រោះ​យោបល់​ជាមួយ​ទីប្រឹក្សា​អចលនទ្រព្យ​របស់​ ពួក​យើង​។ ឬ​ក៏​លោក​អ្នក​អាច​អាន​ព័ត៌មាន​ទាំង​មូល​នៅ​គេហទំព័រ realestate.com.kh៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment