D’seaview បោះ​ជំហាន​ទៅ​មុខ​

D’seaview បោះ​ជំហាន​ទៅ​មុខ​ខណៈ​តារា​ល្បីៗ​ចូល​មក​ស្នាក់នៅ

អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Camhomes បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ចសន្យា​បុក​គ្រឹះ​សម្រាប់​សំណង់​អគារ​ ខុនដូ D’seaview ដ៏​មាន​កិត្យានុភាព​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទៅ​ឲ្យ​ក្រុមហ៊ុន MCCO (Cambodia) Ltd. ជា​អ្នក​សាងសង់​រួច​ហើយ​។

ក្រុមហ៊ុន MCCO គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​សាងសង់​ខ្នាត​អន្តរជាតិ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Metallurgical Corporation របស់ China Ltd. ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​នាំ​មុខ​គេ​ខាង​ផ្នែក​សំណង់​នា​ពេល​បច្ចុប្បន្ន ​។

ក្រុមហ៊ុន​នេះ​មាន​កេរិ៍្ត​ឈ្មោះ​ល្បីល្បាញ​ដោយសារ​តែ​បទពិសោធ និង​ជំនាញ​ដ៏ខ្លាំងក្លា​ខាង​ផ្នែក​សំណង់ ស្ថាបត្យកម្ម ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ការ​ផលិត​សម្ភារ​សំណង់ មេធាវី និង​ការ​គ្រប់គ្រង​សំណង់ (EPC) ជាពិសេស​គឺ​ផ្នែក​ការ​សាងសង់​សំណង់​អចលនទ្រព្យ​នេះ​តែ​ម្តង​។

អគ្គនាយក​ក្រុមហ៊ុន Camhome លោក Dato’s Dr Johnny Ong បាន​ថ្លែង​ថា​៖ «​ចំណុច​គុណសម្បត្តិ​ដែល MCCO មាន​បទពិសោធ​ខាង​បុកគ្រឹះ​សំណង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នោះ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន ​ភាព​ជឿជាក់​ថា​ពួកគេ​អាច​សម្រេច​នូវ​គោលដៅ​ដែល​យើង​ចង់​បាន​ដូចជា​ផ្នែក​ សុវត្ថិភាព និង​សំណង់​អគារ​ខ្ពស់ៗ​ដែល​សាងសង់​ឡើង​មាន​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ គម្រោង​របស់​យើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​»​។

Content image - Phnom Penh Post

លោក Xie Hongjun ដែល​ជា​ប្រធាន​​ផ្នែក​គម្រោង​របស់ MCCO មាន​ប្រសាសន៍​ថា​៖ «D’seaview គឺជា​គម្រោង​ដ៏​ពិសេស​សម្រាប់​ពួក​យើង​។ ជាមួយ​នឹង​បទពិសោធ​របស់​យើង​ក្នុង​ការ​បុកគ្រឹះ​សំណង់​អគារ​ខ្ពស់ៗ និង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​ទ្វីប​អាស៊ី យើង​មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ ​សាងសង់​ទៅ​តាម​តម្រូវការ​របស់ Camhomes​»។

សសរ​គ្រឹះ​បេតុង​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​សំណង់​អគារ​នេះ​នឹង​ផ្តល់​នូវ ​ភាព​រឹងមាំ​ក្នុង​ការ​ទ្រ​ជញ្ជាំង​ដ៏រឹងមាំ​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​សំណង់ ​អាច​ធ្វើការ​ច្នៃ​ម៉ូដ ឬ​ទ្រង់ទ្រាយ​ខាង​ក្នុង​ទៅ​តាម​​តម្រូវការ​បាន​យ៉ាង​ងាយស្រួល​។ ការ​បុក​គ្រឹះ​សំណង់​អគារ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ក្នុង​ ខែ​នេះ​ហើយ​នឹង​ត្រូវ​បញ្ចប់​រួច​រាល់​ក្នុង​ខែ​មិថុនា​។

ក្រុមហ៊ុន MCCO ធ្លាប់​បាន​កាន់កាប់​គម្រោង​ជាច្រើន​មក​ហើយ​នៅក្នុង​ទ្វីប​អាស៊ី​ដូចជា អគារ Tropicana Avenue ក្នុង​ប្រទេស​ម៉ាឡេស៊ី​, Gateway Tower ក្នុង​ប្រទេស​ហ្វីលីពីន,​ Central Bank Tower ក្នុង​ប្រទេស​គុយវែត និង​អគារ​ខ្ពស់ៗ​ជាច្រើន​កន្លែង​ទៀត​។

ស្រប​ពេល​នេះ​ដែរ​តារា​ល្បីៗ​កំពុង​តែ​ប្រជែង​គ្នា​ដាក់​ឯកសារ​ទិញ​ បន្ទប់​ក្នុង​​អគារ​ខុនដូ D’seaview នេះ​។ ថ្មីៗ​នេះ​ពិធីការនី​ទូរទស្សន៍​ដ៏ល្បី​ឈ្មោះ​អ្នកនាង ខៀវ សានសាណា ទើប​តែ​បាន​ជាវ​មួយ​បន្ទប់​ផង​ដែរ​។

Content image - Phnom Penh Post

អ្នកនាង សាណា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «​នាង​ខ្ញុំ​បាន​ទិញ​បន្ទប់​​មួយ​​នៅ​ខុនដូ D’seaview កាលពី​ខែ​មុន​ហើយ​អ្វី​ដែល​ទាក់ទាញ​ខ្ញុំ​ឲ្យ​ទិញ​នៅ D’seaview នោះ​គឺ​ដោយសារ​​​តែ​ខុនដូ​នេះ​ស្ថិត​នៅ​​ជិត​ឆ្នេរ​សមុទ្រ​បំផុត​ដែល​ខ្ញុំ និង​គ្រួសារ​អាច​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​បាន​ដោយ​ងាយស្រួល​ពេល​ពួក​យើង​ ទៅ​លេង​ខេត្ត​ព្រះសីហនុ​»​។

អ្នក​នាង​បន្ត​ថា​ ៖ «​នៅពេល​ដែល​​យើង​ទិញ​ខុនដូ​ក្នុង​តំបន់​នេះ​ហើយ​ខ្ញុំ​មិន​បាច់​ខ្វាយខ្វល់ ​​រឿង​កន្លែង​ស្នាក់​នៅ​ពេល​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ទៀត​ទេ»។

អ្នកនាង ខៀវ សានសាណា បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​តាម​ពិត​ទៅ​វា​ក៏​ផ្តល់​ផល​ចំណេញ​មក​ខ្ញុំ​វិញ​ដែរ​ដោយសារ​ខ្ញុំ​អាច​ជួល​ បន្ទប់​ហ្នឹង​ឲ្យ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ហើយ​ដែល​ពួកគេ​ចង់​ស្នាក់​នៅ​ អំឡុង​ថ្ងៃ​ឈប់​សម្រាក ឬ​ទៅ​ធ្វើការ​នៅ​ទី​នោះ​។ ខណៈ​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​មក​ដល់​ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​​កំណើន​ ភ្ញៀវទេសចរ​ក្នុង​តំបន់​ទៅ​ទី​នោះ​កាន់តែ​ច្រើន​ថែម​ទៀត​ហើយ​តម្រូវការ​ កន្លែង​ស្នាក់នៅ​ក៏​នឹង​កើន​ឡើង​ដូច​គ្នា​ដែរ​»​។

ដោយ​អគារ​មួយ​ជាន់​ត្រូវ​បាន​ខណ្ឌ​ចែក​ជា​បួន​បន្ទប់​នោះ​ខុនដូ D’seaview ផ្តល់​នូវ​ទីធ្លា​ធំ​ទូលាយ​រួម​នឹង​​គុណសម្បត្តិ​មួយ​ចំនួន​ទៀត​ដូចជា​ កន្លែង​ផ្ញើ​យានយន្ត និង​សន្តិសុខ​ការពារ​ ២៤ ​ម៉ោង​ផង​ដែរ​ក៏​ដូចជា​ស្ពាន​ភ្ជាប់​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​ដែល​ មាន​មាន​ដំបូល និង​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​​ផង​ដែរ​។

Content image - Phnom Penh Post

អគារ​ខុនដូ D’seaview ដែល​មាន​ស្ពាន​ភ្ជាប់​គ្នា​នេះ​ក៏​នឹង​មាន​បន្ទប់​ការិយាល័យ​សម្រាប់​ជួល​ ជាច្រើន​ផង​ដែរ ដែល​ផ្តល់​ភាព​ងាយស្រួល​បំផុត​សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​ចង់​បើក​ការិយាល័យ ឬ​ហាង​ផ្សេងៗ​ដូចជា​កន្លែង​ញុំា​អាហារ បារ៍ កន្លែង​ហាត់ប្រាណ សាឡន មីនីម៉ាត ស្ថាប័ន​ហិរញ្ញវត្ថុ និង​គុណសម្បត្តិ​ជាច្រើន​ផ្សេង​ទៀត​។

ផ្នែក​ខាង​ក្នុង​នៃ​ខុនដូ​នេះ​ត្រូវ​បាន​រចនា​រៀបចំ​ឡើង​ដោយ​សម្រិត​ សម្រាំង​ក្នុង​គោលបំណង​ដើម្បី​ធានា​ដល់​ទីធ្លា​ធំ​ទូលាយ​គ្រប់គ្រាន់​ហើយ​ ផ្នែក​ខាង​ក្រៅ​ក៏​ដូច​គ្នា​ផង​ដែរ​។

ប្លង់​វិស្វកម្ម​របស់​ខុនដូ D’Seaview ត្រូវ​បាន​រចនា​ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​ពន្លឺ​ថ្ងៃ​ធម្មជាតិ និង​ខ្យល់​ចេញ​ចូល​បាន​ល្អ​។ ដើម្បី​ធានា​ថា​ទិដ្ឋភាព​ពី​ក្នុង​បង្អួច​ទៅ​ខាង​ក្រៅ​មាន​ភាព​ស្រឡះ​ពុំ​ មាន​អ្វី​បាំង​នោះ​ស្ទើរតែ​គ្រប់ៗ​បង្អួច​ទាំងអស់ និង​ទ្វារ​ត្រូវ​ដាក់​ឲ្យ​​បែរ​ទៅ​ទិស​ខាង​ត្បូង ឬ​ទិស​និរតី (ខាង​ត្បូង​ឆៀង​ខាង​លិច)។ គម្រោង​សំណង់​ខុនដូ​នេះ​នឹង​ត្រូវ​បាន​សង់​រួចរាល់​ក្នុង​រយៈពេល​ប្រហែល ២ ​ឆ្នាំ​។

ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​បាន​ផ្ទះ​នៅ​ជាប់​​មាត់​សមុទ្រ​ជាមួយ​នឹង​ លក្ខណៈ​រស់នៅ​បែប​ប្រទេស​សិង្ហបុរី​ប្រកប​ដោយ​​គុណភាព និង​ផាសុកភាព​សូម​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​របស់ Camhomes នៅ​អគារ​កាណាឌីយ៉ា​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ថា​តើ​ អ្នក​អាច​ទទួល​បាន​ផលចំណេញ និង​គុណប្រយោជន៍​ដូច​ម្តេច​ខ្លះ​ពី​សំណង់​ខុនដូ​ដ៏​វិសេស​វិសាល​នេះ​។

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment